ព្រះត្រៃបិដក ភាគ ៧៨

 [៤១៦] អលោភៈ មាន​អព្យាក្រឹត​ជា​មូល។បេ។ អទោសៈ មាន​អព្យាក្រឹត​ជា​មូល។បេ។ អមោហៈ មាន​អព្យាក្រឹត​ជា​មូល។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។

ចប់ មហា​វិបាក ៨។


 [៤១៧] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​ដី​ជា​កសិណ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ ពួក​ធម៌​ជាកុសល​ទាំងនេះ ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ នូវ​កម្ម​ជា​រូបាវចរ​កុសល​នោះ​ឯង បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​ដី​ជា​កសិណ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។ ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ បាន​ដល់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637645734791165100
ទៅកាន់ទំព័រ៖