ព្រះត្រៃបិដក ភាគ ៧៨
[៧២] សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយរបស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។
[៧៣] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ រមែងកើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
ចប់ បទភាជនីយ។
ចប់ បឋមភាណវារៈ។
[៧៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៥
ID: 637645653184859807
ទៅកាន់ទំព័រ៖