ព្រះត្រៃបិដក ភាគ ៧៨

 [៩៩] ពួក​ធម៌ កើតមាន​ក្នុង​សម័យ​នោះ ពួក​ខន្ធ ពួក​អាយតនៈ ពួក​ធាតុ ពួក​អាហារ ពួក​ឥន្ទ្រិយ ឈាន មគ្គ ពួក​ពលៈ ពួក​ហេតុ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មនាយតនៈ មនិន្ទ្រិយ មនោវិញ្ញាណ​ធាតុ ធម្មាយតនៈ ធម្មធាតុ កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។
 [១០០] ពួក​ធម៌ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌ កើតមាន​ក្នុង​សម័យ​នោះ។
 [១០១] ពួក​ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះ​ពួក​ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637645658525485612
ទៅកាន់ទំព័រ៖