ព្រះត្រៃបិដក ភាគ ៧៨
[១៣៨] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ កើតមាន។បេ។ នេះពួកធម៌ជាកុសល។
ចប់ អដ្ឋមចិត្ត។
ចប់ កាមាវចរមហាកុសលចិត្តទាំង ៨។
ចប់ ទុតិយភាណវារៈ។
[១៣៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ កើតមាន។បេ។ នេះពួកធម៌ជាកុសល។
ID: 637645663606602735
ទៅកាន់ទំព័រ៖