ព្រះត្រៃបិដក ភាគ ៧៩

អភិធម្មបិដក
ធម្ម​សង្គ​ណិ ទុតិយភាគ
 [១] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ វិបាក​នៃ​ពួក​ធម៌​ជាកុសល និង​អកុសល ជា​កាមាវចរ រូបាវចរ អរូបាវចរ ជា​អប​រិយា​បន្នៈ (មិនរាប់​ចូលក្នុង​ភូមិ​វដ្តៈ​ទាំង៣) វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំង​ពួក​ធម៌​ដែល​ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល​ក្តី មិនមែន​ជា​កម្មវិបាក​ក្តី រូប​ទាំងអស់​ក្តី ធាតុ​ដែល​បច្ច័យ​មិនបាន​ប្រជុំ​តាក់តែង (ព្រះនិព្វាន) ក្តី នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [២] បណ្តា​ធម៌​ទាំងនោះ រូប​ទាំងអស់ តើ​ដូចម្តេច។ មហាភូតរូប ៤ និង​រូប​ដែល​អាស្រ័យ​មហាភូតរូប​ទាំង ៤ នេះ ហៅថា​រូប​ទាំងអស់។
 [៣] រូប​ទាំងអស់ មិនមែន​ជាហេតុ ឥត​ហេតុ ប្រាសចាក​ហេតុ ប្រកបដោយ​បច្ច័យ រូប​ដែល​បច្ច័យ​តាក់តែង ជា​លោកិយ ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ដែល​គន្ថៈ​គប្បី​ដោត​ក្រង ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង
ទំព័រទី ១ | បន្ទាប់
ID: 637646401732827984
ទៅកាន់ទំព័រ៖