ព្រះត្រៃបិដក ភាគ ៧៩

នៃ​ឃាន​សម្ផ័​ស្ស។បេ។ នៃ​ជិវ្ហា​សម្ផ័​ស្ស។បេ។ នៃ​កា​យស​ម្ផ័ស្ស រូប​ណា​ខាងក្រៅ រូប​នោះ​ជា​អារម្មណ៍​នៃ​កា​យស​ម្ផ័ស្ស និង​មិនមែន​ជា​អារម្មណ៍ នៃ​កា​យស​ម្ផ័ស្ស​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​អារម្មណ៍​នៃ​វេទនា។បេ។ នៃ​សញ្ញា។បេ។ នៃ​ចេតនា ដែល​កើតអំពី​កា​យស​ម្ផ័ស្ស។បេ។ នៃ​កាយវិញ្ញាណ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​អារម្មណ៍​នៃ​កាយវិញ្ញាណ និង​មិនមែន​ជា​អារម្មណ៍​នៃ​កាយវិញ្ញាណ​ក៏​មាន។ រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​ចក្ខា​យតនៈ រូប​ណា​ខាងក្នុង រូប​នោះ​ជា​ចក្ខា​យតនៈ និង​មិនមែន​ជា​ចក្ខា​យតនៈ​ក៏​មាន រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​សោតាយតនៈ។បេ។ មិនមែន​ជា​ឃានាយតនៈ។បេ។ មិនមែន​ជា​ជិវ្ហាយតនៈ។បេ។ មិនមែន​ជា​កាយាយតនៈ រូប​ណា​ខាងក្នុង រូប​នោះ​ជា​កាយាយតនៈ និង​មិនមែន​ជា​កាយាយតនៈ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​រូបាយតនៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​រូបាយតនៈ និង​មិនមែន​ជា​រូបាយតនៈ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​សទ្ទាយតនៈ។បេ។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637646478663935479
ទៅកាន់ទំព័រ៖