ព្រះត្រៃបិដក ភាគ ៧៩

ឧបា​ទា សប្ប​ដិ​ឃៈ។ រូប​មិនមែន​ជា​ឧបា​ទា អប្បដិឃៈ​នោះ តើ​ដូចម្តេច។ អាបោធាតុ នេះ​រូប​មិនមែន​ជា​ឧបា​ទា អប្បដិឃៈ។
 [១៣៧] រូប​ជា​ឧបា​ទា ឱឡា​រិកៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ រសាយតនៈ នេះ​រូប​ជា​ឧបា​ទា ឱឡា​រិកៈ។ រូប​ជា​ឧបា​ទា សុ​ខុ​មៈ​នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ជា​ឧបា​ទា សុ​ខុ​មៈ។ រូប​មិនមែន​ជា​ឧបា​ទា ឱឡា​រិកៈ​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ នេះ​រូប​មិនមែន​ជា​ឧបា​ទា ឱឡា​រិកៈ។ រូប​មិនមែន​ជា​ឧបា​ទា សុ​ខុ​មៈ​នោះ តើ​ដូចម្តេច។ អាបោធាតុ នេះ​រូប​មិនមែន​ជា​ឧបា​ទា សុ​ខុ​មៈ។
 [១៣៨] រូប​ជា​ឧបា​ទា ទូ​រេ​រូប​នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ជា​ឧបា​ទា ទូ​រេ​រូប។ រូប​ជា​ឧបា​ទា សន្តិ​កេរូ​បនោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ រសាយតនៈ នេះ​រូប​ជា​ឧបា​ទា សន្តិ​កេរូ​ប។ រូប​មិនមែន​ជា​ឧបា​ទា ទូ​រេ​រូប​នោះ តើ​ដូចម្តេច។ អាបោធាតុ នេះ​រូប​មិនមែន​ជា​ឧបា​ទា ទូ​រេ​រូប។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637646501413948305
ទៅកាន់ទំព័រ៖