ព្រះត្រៃបិដក ភាគ ៧៩
            
        
        
            
            
                
                រូបមិនមែនជាឧបាទា សន្តិកេរូបនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សន្តិកេរូប។
 [១៣៩] រូបជាឧបាទិន្នៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សនិទស្សនៈ។ រូបជាឧបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អនិទស្សនៈ។ រូបជាអនុបាទិន្នៈ សទិស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សនិទស្សនៈ។ រូបជាអនុបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ
            
            
         
        
            
                ID: 637646501699573173 
                
            
            
                ទៅកាន់ទំព័រ៖