ព្រះត្រៃបិដក ភាគ ៧៩

ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ជា​អនុ​បា​ទិ​ន្នៈ អនិ​ទស្សនៈ។
 [១៤០] រូប​ជា​ឧបា​ទិ​ន្នៈ សប្ប​ដិ​ឃៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​ឧបា​ទិ​ន្នៈ សប្ប​ដិ​ឃៈ។ រូប​ជា​ឧបា​ទិ​ន្នៈ អប្បដិឃៈ​នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏​រូប​ដទៃ​ណា គឺ​អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​ឧបា​ទិ​ន្នៈ អប្បដិឃៈ។ រូប​ជា​អនុ​បា​ទិ​ន្នៈ សប្ប​ដិ​ឃៈ​នោះ តើ​ដូចម្តេច។ សទ្ទាយតនៈ ឬក៏ រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ មិនមែន​ព្រោះ​ហេតុ នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ជា​អនុ​បា​ទិ​ន្នៈ សប្ប​ដិ​ឃៈ។ រូប​ជា​អនុ​បា​ទិ​ន្នៈ អប្បដិឃៈ​នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637646501918636088
ទៅកាន់ទំព័រ៖