ព្រះត្រៃបិដក ភាគ ៧៩

រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា ឬក៏​រូប​ដទៃ​ណា គឺ​អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ជា​អនុ​បា​ទិ​ន្នៈ អប្បដិឃៈ។
 [១៤១] រូប​ជា​ឧបា​ទិ​ន្នៈ មហាភូត​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ អាបោធាតុ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​ឧបា​ទិ​ន្នៈ មហាភូត។ រូប​ជា​ឧបា​ទិ​ន្នៈ មិនមែន​មហាភូត​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​ឧបា​ទិ​ន្នៈ មិនមែន​មហាភូត។ រូប​ជា​អនុ​បា​ទិ​ន្នៈ មហាភូត​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ អាបោធាតុ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ជា​អនុ​បា​ទិ​ន្នៈ មហាភូត។ រូប​ជា​អនុ​បា​ទិ​ន្នៈ មិនមែន​មហាភូត​នោះ តើ​ដូចម្តេច។ សទ្ទាយតនៈ។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ រូប​ស្ស​លហុ​តា
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637646502170667709
ទៅកាន់ទំព័រ៖