ព្រះត្រៃបិដក ភាគ ៧៩
រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ មិនមែនជាមហាភូត។
[១៤២] រូបជាឧបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ឱឡារិកៈ។ រូបជាឧបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សុខុមៈ។ រូបជាអនុបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូប
ID: 637646502396448228
ទៅកាន់ទំព័រ៖