ព្រះត្រៃបិដក ភាគ ៧៩
រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ទូរេរូប។ រូបជាអនុបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សន្តិកេរូប។
[១៤៤] រូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈ។ រូប
ID: 637646502902854412
ទៅកាន់ទំព័រ៖