ព្រះត្រៃបិដក ភាគ ៧៩
ជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈ។
[១៤៥] រូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា
ID: 637646503215667377
ទៅកាន់ទំព័រ៖