ព្រះត្រៃបិដក ភាគ ៧៩
គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈ។
[១៤៦] រូបជាឧបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មហាភូត។ រូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ
ID: 637646503450198296
ទៅកាន់ទំព័រ៖