ព្រះត្រៃបិដក ភាគ ៧៩

មិនមែន​ជា​គន្ធាយតនៈ។បេ។ មិនមែន​ជារ​សាយ​តនៈ។បេ។ មិនមែន​ជា​ផោដ្ឋព្វា​យតនៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ផោដ្ឋព្វា​យតនៈ និង​មិនមែន​ជា ផោដ្ឋព្វា​យតនៈ​ក៏​មាន។ រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​ចក្ខុ​ធាតុ រូប​ណា​ខាងក្នុង រូប​នោះ​ជា​ចក្ខុ​ធាតុ និង​មិនមែន​ជា​ចក្ខុ​ធាតុ​ក៏​មាន រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​សោត​ធាតុ។បេ។ មិនមែន​ជា​ឃាន​ធាតុ។បេ។ មិនមែន​ជា​ជិវ្ហា​ធាតុ។បេ។ មិនមែន​ជា​កាយ​ធាតុ។បេ។ រូប​ណា​ខាងក្នុង រូប​នោះ​ជា​កាយ​ធាតុ និង​មិនមែន​ជា​កាយ​ធាតុ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​រូបធាតុ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​រូបធាតុ និង​មិនមែន​ជា​រូបធាតុ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​សទ្ទ​ធាតុ។បេ។ មិនមែន​ជា​គន្ធ​ធាតុ។បេ។ មិនមែន​ជា​រសធាតុ។បេ។ មិនមែន​ជា​ផោដ្ឋព្វ​ធាតុ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ផោដ្ឋព្វ​ធាតុ និង​មិនមែន​ជា​ផោដ្ឋព្វ​ធាតុ​ក៏​មាន។ រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​ចក្ខុន្ទ្រិយ រូប​ណា​ខាងក្នុង រូប​នោះ ជា​ចក្ខុន្ទ្រិយ និង​មិនមែន​ជា​ចក្ខុន្ទ្រិយ​ក៏​មាន រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​សោ​តិ​ន្ទ្រិយ។បេ។ មិនមែន​ជា​ឃា​និ​ន្ទ្រិយ។បេ។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637646478844403269
ទៅកាន់ទំព័រ៖