ព្រះត្រៃបិដក ភាគ ៧៩

គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ជា​សន្តិ​កេរូ​ប។
 [១៤៩] រូប​ជាស​ប្ប​ដិ​ឃៈ ជា​ឥន្រ្ទិយ​នោះ តើ​ដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ នេះ​រូប​ជាស​ប្ប​ដិ​ឃៈ ជា​ឥន្រ្ទិយ។ រូប​ជាស​ប្ប​ដិ​ឃៈ មិនមែន​ឥន្រ្ទិយ​នោះ តើ​ដូចម្តេច រូបាយតនៈ។បេ។ ផោដ្ឋព្វា​យតនៈ នេះ​រូប​ជាស​ប្ប​ដិ​ឃៈ មិនមែន​ឥន្រ្ទិយ។ រូប​ជា​អប្បដិឃៈ ជា​ឥន្រ្ទិយ​នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះ​រូប​ជា​អប្បដិឃៈ ជា​ឥន្រ្ទិយ។ រូប​ជា​អប្បដិឃៈ មិនមែន​ឥន្រ្ទិយ​នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ជា​អប្បដិឃៈ មិនមែន​ឥន្រ្ទិយ។
 [១៥០] រូប​ជាស​ប្ប​ដិ​ឃៈ ជាម​ហា​ភូត​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ នេះ​រូប​ជាស​ប្ប​ដិ​ឃៈ ជាម​ហា​ភូត។ រូប​ជាស​ប្ប​ដិ​ឃៈ មិនមែន​មហាភូត​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ រសាយតនៈ នេះ​រូប​ជាស​ប្ប​ដិ​ឃៈ មិនមែន​មហាភូត។ រូប​ជា​អប្បដិឃៈ
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637646504404261206
ទៅកាន់ទំព័រ៖