ព្រះត្រៃបិដក ភាគ ៧៩
ជាមហាភូតនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាអប្បដិឃៈ ជាមហាភូត។ រូបជាអប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ មិនមែនមហាភូត។
[១៥១] រូបជាឥន្រ្ទិយ ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាឱឡារិកៈ។ រូបជាឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសុខុមៈ។ រូបមិនមែនឥន្រ្ទិយ តែជាឱឡារិកៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ តែជាឱឡារិកៈ។ រូបមិនមែនឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាសុខុមៈ។
[១៥២] រូបជាឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាទូរេរូប។ រូបជាឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសន្តិកេរូប។ រូបមិនមែនឥន្រ្ទិយ ជាទូរេរូបនោះ
ID: 637646504648636025
ទៅកាន់ទំព័រ៖