ព្រះត្រៃបិដក ភាគ ៧៩
តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាទូរេរូប។ រូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូប។
[១៥៣] រូបជាមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាមហាភូត ជាឱឡារិកៈ។ រូបជាមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាសុខុមៈ។ រូបមិនមែនមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជាឱឡារិកៈ។ រូបមិនមែនមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាសុខុមៈ។
[១៥៤] រូបជាមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាទូរេរូប។ រូបជាមហាភូត ជាសន្តិកេរូបនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជា មហាភូត ជាសន្តិកេរូប។ រូបមិនមែនមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។
ID: 637646504889417024
ទៅកាន់ទំព័រ៖