ព្រះត្រៃបិដក ភាគ ៧៩
អនុបាទិន្នរូបក្តី នេះរូបជាតេជោធាតុ។ រូបជាវាយោធាតុនោះ តើដូចម្តេច។ រូបណាជាខ្យល់ ការតាំងនៅជាខ្យល់ ការគ្រាំទ្រនូវរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាវាយោធាតុ។ រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា។
ការសង្គ្រោះរូបដោយប្រការ ៥ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ៥។
[១៥៧] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយចិត្ត។
ការសង្គ្រោះរូបដោយប្រការ ៦ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ៦។
[១៥៨] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត
ID: 637646505571917003
ទៅកាន់ទំព័រ៖