ព្រះត្រៃបិដក ភាគ ៧៩
ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ (ទាំងនេះ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ។
ការសង្គ្រោះរូបដោយប្រការ ៧ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ៧។
[១៥៩] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វៈ (ការប៉ះពាល់) ជាទីពេញចិត្ត មានសម្ផ័ស្សជាសុខ ជារូបដែលគប្បីដឹងបានដោយកាយ ផោដ្ឋព្វៈ មិនជាទីពេញចិត្ត មានសម្ផ័ស្សជាទុក្ខ ជារូបដែលគប្បីដឹងដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ (ទាំងនេះ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ។
ការសង្គ្រោះរូបដោយប្រការ ៨ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ៨។
[១៦០] រូបជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ
ID: 637646505889261449
ទៅកាន់ទំព័រ៖