ព្រះត្រៃបិដក ភាគ ៧៩
ដែលអាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្រ្ទិយ។ រូបជាសោតិន្រ្ទិយ។បេ។ ជាឃានិន្រ្ទិយ។បេ។ ជាជិវ្ហិន្រ្ទិយ។បេ។ ជាកាយិន្រ្ទិយ។បេ។ ជាឥត្ថិន្រ្ទិយ។បេ។ ជាបុរិសិន្រ្ទិយ។បេ។ ជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅបាន ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្រ្ទិយណា នេះរូបជាជីវិតិន្រ្ទិយ។ រូបមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។
ការសង្គ្រោះរូបដោយប្រការ ៩ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ៩។
[១៦១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបជាសោតិន្ទ្រិយ។បេ។ ជាឃានិន្ទ្រិយ។បេ។ ជាជិវ្ហិន្ទ្រិយ។បេ។ ជាកាយិន្ទ្រិយ។បេ។
ID: 637646506153948194
ទៅកាន់ទំព័រ៖