ព្រះត្រៃបិដក ភាគ ៧៩
ជាឥត្ថិន្ទ្រិយ។បេ។ ជាបុរិសិន្ទ្រិយ។បេ។ ជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្ទ្រិយណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈ។ រូបមិនមែនជាឥន្ទ្រិយ ជាអប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្រ្ទិយ ជាអប្បដិឃៈ។
ការសង្គ្រោះរូបដោយប្រការ ១០ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ១០។
[១៦២] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាសោតាយតនៈ។បេ។ ជាឃានាយតនៈ។បេ។ ជាជិវ្ហាយតនៈ។បេ។ ជាកាយាយតនៈ។បេ។
ID: 637646506425510661
ទៅកាន់ទំព័រ៖