ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី តើ​ដូចម្តេច។ ពួក​ធម៌​ជាកុសល និង​អកុសល ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី។ ពួក​ធម៌​មិនមែន​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី តើ​ដូចម្តេច។ ពួក​ធម៌​គ្រាន់តែ​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី។
 [១៦៦] ពួក​ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ វិបាក​ប្រកបដោយ​អាសវៈ ជា​កាមាវចរ រូបាវចរ អរូបាវចរ​នៃ​ធម៌​ជាកុសល និង​អកុសល វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និង​កម្ម​ស្ស​កត​ត្តា​រូប (រូប​ដែល​កម្ម​កំពុង​ធ្វើ) នេះ​ពួក​ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន។ ពួក​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​អាសវៈ ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ឬ​ពួក​ធម៌​គ្រាន់តែ​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក ឬក៏​រូប​ដែល​មិនមែន
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637646507498792096
ទៅកាន់ទំព័រ៖