ព្រះត្រៃបិដក ភាគ ៧៩
កម្មស្សកតត្តារូប នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ អបរិយាបន្នមគ្គ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
[១៦៧] ពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេស ដែលតំាំងនៅជាមួយគ្នានឹងលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតំាងឡើងអំពីលោភៈជាដើមនោះ នេះពួកធម៌ដែលសៅហ្មង ទំាងគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។
ID: 637646507753010760
ទៅកាន់ទំព័រ៖