ព្រះត្រៃបិដក ភាគ ៧៩

អប​រិយា​បន្ន​មគ្គ ផល​ដែល​កើតអំពី​មគ្គ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង។
 [១៦៨] ពួក​ធម៌​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ តើ​ដូចម្តេច។ វៀរតែ​វិតក្កៈ និង​វិចារៈ ក្នុង​សវិ​តក្ក​សវិ​ចារ​ភូមិ ជា​កាមាវចរ រូ​បាវ​ចារ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​វិតក្ក​វិចារៈ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ។ ពួក​ធម៌​គ្មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ តើ​ដូចម្តេច។ វៀរតែ​វិចារៈ ក្នុង​អវិតក្ក​វិចារ​មត្ត​ភូមិ ជា​រូបាវចរ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​វិចារៈ​នោះ នេះ​ពួក​ធម៌​គ្មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ។ ពួក​ធម៌​គ្មាន​វិតក្កៈ ទាំង​គ្មាន​វិចារៈ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុង​អវិ​តក្កា​វិចារ​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​គ្មាន​វិតក្កៈ ទាំង​គ្មាន​វិចារៈ។
 [១៦៩] ពួក​ធម៌​ប្រកបដោយ​បីតិ តើ​ដូចម្តេច។ វៀរតែ​បីតិ​ក្នុង​បីតិ​ភូមិ ជា​កាមាវចរ រូបាវចរ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​បីតិ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​បីតិ។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637646508045511328
ទៅកាន់ទំព័រ៖