ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​ប្រកបដោយ​សុខ តើ​ដូចម្តេច។ វៀរតែ​សុខ​ក្នុង​សុខភូមិ ជា​កាមាវចរ រូបាវចរ អប​រិយា​បន្នៈ​ចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​សុខ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​សុខ។ ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា តើ​ដូចម្តេច។ វៀរតែ​ឧបេក្ខា​ក្នុង​ឧបេក្ខា​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ​ចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​ឧបេក្ខា​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា។
 [១៧០] ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ តើ​ដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ។
 [១៧១] បណ្តា​សញ្ញោជនៈ​ទាំងនោះ សក្កា​យទិដ្ឋិ តើ​ដូចម្តេច។ បុថុជ្ជន ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះដឹង មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​អរិយធម៌ មិនបាន​ឃើញ​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​សប្បុរិសធម៌ រមែង​យល់ឃើញ​រូប​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​រូប​ខ្លះ ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​រូប​ខ្លះ យល់ឃើញ​វេទនា​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​វេទនា​ខ្លះ
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637646508307385672
ទៅកាន់ទំព័រ៖