ព្រះត្រៃបិដក ភាគ ៧៩
ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការយល់ស្ទាក់ស្ទើរ ការសង្ស័យ ការបែកចិត្តជាពីរ ការបែកចិត្តជាពីរផ្លូវ ការសង្ស័យ ការប្រកាន់យកចំណែកដ៏ច្រើន ការសាញ ប្រដាញ ការសាន់វ៉ាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆា។
[១៧៣] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ ញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ចំពោះ ការប្រកាន់លើសលុប ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុសថា សេចក្តីបរិសុទ្ធិដោយសីល សេចក្តីបរិសុទ្ធិដោយវ័ត សេចក្តីបរិសុទ្ធិដោយសីល និងវ័តដូច្នេះ ណា មានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។
[១៧៤] សញ្ញោជនៈទាំង ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌ត្រូវលះដោយទស្សនៈ (សោតាបត្តិមគ្គ)។ ពួកធម៌ត្រូវលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ
ID: 637646508845823330
ទៅកាន់ទំព័រ៖