ព្រះត្រៃបិដក ភាគ ៧៩
ដ៏សេសសល់ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសមានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេសមានលោភៈជាដើមនោះ នេះពួកធម៌ត្រូវលះដោយភាវនា។ ពួកធម៌មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា។
[១៧៥] ពួកធម៌មានហេតុត្រូវលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។ បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។បេ។ នេះហៅថាសក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។បេ។ នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។បេ។ នេះហៅថា សីលព្វតបរាមាសៈ។ សញ្ញោជនៈ ទាំង ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ខ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម
ID: 637646509096135747
ទៅកាន់ទំព័រ៖