ព្រះត្រៃបិដក ភាគ ៧៩
ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ។ សញ្ញោជនៈទាំង ៣ យ៉ាង គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ នេះពួកធម៌ត្រូវលះដោយទស្សនៈ លោភៈ ទោសៈ មោហៈ ដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ។ ពួកធម៌មានហេតុត្រូវលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ នេះពួកធម៌មានហេតុត្រូវលះដោយភាវនា ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសមានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយភាវនា។ ពួកធម៌មានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ
ID: 637646509308167164
ទៅកាន់ទំព័រ៖