ព្រះត្រៃបិដក ភាគ ៧៩

រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា។
 [១៧៦] ពួក​ធម៌​ដល់​នូវ​ការ​សន្សំ​កពួន​ឡើង​ដោយ​កម្ម​ក្កិ​លេស តើ​ដូចម្ដេច។ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល និង​អកុសល ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ដោយ​កម្ម​ក្កិ​លេស។ ពួក​ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង តើ​ដូចម្ដេច។ មគ្គ ៤ និង​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង។ ពួក​ធម៌​មិនមែន​ជា​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង តើ​ដូចម្ដេច។ វិបាក ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ​នៃ​ធម៌​ជាកុសល និង​អកុសល វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ទាំង​ពូក​ធម៌​ដែល​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​ជា​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637646509535510707
ទៅកាន់ទំព័រ៖