ព្រះត្រៃបិដក ភាគ ៧៩
អលោភៈ អទោសៈ អមោហៈ របស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ នេះពួកធម៌មានមគ្គជាហេតុ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយមគ្គជាហេតុនោះ នេះពួកធម៌មានមគ្គជាហេតុ។ ពួកធម៌មានមគ្គជាអធិបតី តើដួចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះធ្វើនូវអរិយមគ្គឲ្យជាអធិបតី នេះពួកធម៌មានមគ្គជាអធិបតី។ វៀរលែងតែវីមំសា របស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ កាលចំរើននូវមគ្គ មានវីមំសាជាអធិបតីចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវីមំសានោះ នេះពួកធម៌មានមគ្គជាអធិបតី។
[១៨៣] ពួកធម៌កើតឡើងហើយ តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ កើតហើយ មានហើយ កើតព្រមហើយ វិលមកកើតហើយ ត្រឡប់កើតហើយ កើតប្រាកដហើយ កើតឡើងហើយ កើតឡើងព្រមហើយ តាំងឡើងហើយ តាំងឡើងព្រមហើយ កើតហើយ សង្គ្រោះហើយ ដោយចំណែកនៃធម៌ដែលកើតហើយ នេះពួកធម៌កើតឡើងហើយ។ ពួកធម៌មិនទាន់កើតឡើង តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា
ID: 637646510553791990
ទៅកាន់ទំព័រ៖