ព្រះត្រៃបិដក ភាគ ៧៩
សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទាន់កើត មិនទាន់មាន មិនទាន់កើតព្រម មិនទាន់វិលមកកើត មិនទាន់ត្រឡប់មកកើត មិនទាន់កើតប្រាកដ មិនទាន់កើតឡើង មិនទាន់កើតឡើងព្រម មិនទាន់តាំងឡើង មិនទាន់តាំងឡើងព្រម មិនទាន់កើតឡើង ដែលសង្គ្រោះហើយដោយចំណែកនៃធម៌ ដែលមិនទាន់កើតឡើង នេះពួកធម៌មិនទាន់កើតឡើង។ ពួកធម៌បំរុងនឹងកើតឡើង តើដូចម្តេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នៃធម៌ជាកុសល និងអកុសល ដែលមានវិបាកមិនទាន់ចាស់ក្លា វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និងកម្មស្សកតត្តារូប ដែលបំរុងនឹងកើតឡើង នេះពួកធម៌បំរុងនឹងកើតឡើង។
[១៨៤] ពួកធម៌ជាអតីត តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកន្លងហើយ រលត់ទៅហើយ ប្រាសទៅហើយ ប្រែប្រួលទៅហើយ វិនាសទៅហើយ វិនាសទៅយូរហើយ កើតឡើងហើយប្រាសទៅវិញហើយ កន្លងទៅហើយ ដែលសង្គ្រោះដោយចំណែកនៃធម៌ដែលកន្លងហើយ នេះពួកធម៌ជាអតីត។ ពួកធម៌ជាអនាគត តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា
ID: 637646510779573260
ទៅកាន់ទំព័រ៖