ព្រះត្រៃបិដក ភាគ ៧៩

សញ្ញា សង្ខារ វិញ្ញាណ ដែល​មិនទាន់​កើត មិនទាន់​មាន មិនទាន់​កើត​ព្រម មិនទាន់​វិល​មក​កើត មិនទាន់​ត្រឡប់​មក​កើត មិនទាន់​កើត​ប្រាកដ មិនទាន់​កើតឡើង មិនទាន់​កើតឡើង​ព្រម មិនទាន់​តាំង​ឡើង មិនទាន់​តាំង​ឡើង​ព្រម មិនទាន់​មកដល់ ដែល​សង្គ្រោះ​ដោយ​ចំណែក​នៃ​ធម៌​ដែល​មិនទាន់​មកដល់ នេះ​ពួក​ធម៌​ជា​អនាគត។ ពួក​ធម៌​ជា​បច្ចុប្បន្ន តើ​ដូចម្តេច។ ពួក​ធម៌​ណា គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​កំពុង​កើតមាន កើត​ព្រម វិល​មក​កើត ត្រឡប់​មក​កើត កើត​ប្រាកដ កើតឡើង កើតឡើង​ព្រម តាំង​ឡើង តាំង​ឡើង​ព្រម កើតឡើង​ចំពោះមុខ ដែល​សង្គ្រោះ​ដោយ​ចំណែក​នៃ​ធម៌​ដែល​កើតឡើង​ចំពោះមុខ នេះ​ពួក​ធម៌​ជា​បច្ចុប្បន្ន។
 [១៨៥] ពួក​ធម៌​មាន​អារម្មណ៍​ជា​អតីត តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រព្រឹត្តទៅ​ក្នុងចិត្ត និង​ចេតសិក កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ដែល​កន្លង​ហើយ នេះ​ពួក​ធម៌​មាន​អារម្មណ៍​ជា​អតីត។ ពួក​ធម៌​មាន​អារម្មណ៍​ជា​អនាគត តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រព្រឹត្តទៅ​ក្នុងចិត្ត និង​ចេតសិក កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ដែល​មិនទាន់​មកដល់ នេះ​ពួក​ធម៌​មាន​អារម្មណ៍​ជា​អនាគត។ ពួក​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រព្រឹត្តទៅ​ក្នុងចិត្ត និង​ចេតសិក កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​ធម៌​ដែល​កើតឡើង​ចំពោះមុខ នេះ​ពួក​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637646511009260749
ទៅកាន់ទំព័រ៖