ព្រះត្រៃបិដក ភាគ ៧៩

 [១៨៨] ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ តើ​ដូចម្តេច។ រូបាយតនៈ នេះ​ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់។ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ តើ​ដូចម្តេច។ ចក្ខា​យតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ នេះ​ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់។ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់។ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រូប​ដែល​ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់។

ចប់ ពួក​តិកៈ។


 [១៨៩] ពួក​ធម៌​ជាហេតុ តើ​ដូចម្តេច។ កុសល​ហេតុ ៣ អកុសល​ហេតុ ៣ អព្យាកត ហេតុ ៣ កាមាវចរ​ហេតុ ៩ រូបាវចរ​ហេតុ ៦ អរូបាវចរ​ហេតុ ៦ អប​រិយា​បន្ន​ហេតុ ៦។
 [១៩០] បណ្តា​ហេតុ​ទាំងនោះ កុសល​ហេតុ (ហេតុ​នៃ​កុសល) ៣ តើ​ដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637646511546448220
ទៅកាន់ទំព័រ៖