ព្រះត្រៃបិដក ភាគ ៧៩

រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​កព​ឡឹ​កា​រា​ហារ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​កព​ឡឹ​កា​រា​ហារ និង​មិនមែន​ជា​កព​ឡឹ​កា​រា​ហារ​ក៏​មាន ការសង្គ្រោះ​រូប​ដោយ​ចំណែក ៣ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៣។


 [៦] ការសង្គ្រោះ​រូប​ដោយ​ចំណែក ៤ គឺ​រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ឧបា​ទិន្ន​ក៏​មាន ជា​អនុ​បា​ទិន្ន​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជា​ឧបា​ទិន្ន​ក៏​មាន ជា​អនុ​បា​ទិន្ន​ក៏​មាន រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ក៏​មាន ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ក៏​មាន ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក៏​មាន រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជាស​ប្ប​ដិ​ឃៈ​ក៏​មាន ជា​អប្បដិឃៈ​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជាស​ប្ប​ដិ​ឃៈ​ក៏​មាន ជា​អប្បដិឃៈ​ក៏​មាន រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637646479491917054
ទៅកាន់ទំព័រ៖