ព្រះត្រៃបិដក ភាគ ៧៩

ឥន្រ្ទិយ​គឺ​បញ្ញា កំឡាំង​គឺ​បញ្ញា គ្រឿង​សស្រ្តា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា រស្មី​គឺ​បញ្ញា ប្រទីប​គឺ​បញ្ញា កែវ​គឺ​បញ្ញា សេចក្តី​មិន​វង្វេង សេចក្តី​ពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា អមោហៈ។ នេះ​កុសល​ហេតុ ៣។
 [១៩១] បណ្តា​ហេតុ​ទាំងនោះ អកុសល​ហេតុ ៣ តើ​ដូចម្តេច។ លោភៈ ទោសៈ និង​មោហៈ។ បណ្តា​អកុសល​ហេតុ​ទាំងនោះ លោភៈ តើ​ដូចម្តេច។ តម្រេក ការ​ត្រេកអរ​ខ្លាំង ការ​ជាប់​ចំពាក់​ក្នុង​អារម្មណ៍ ការ​ស្រើបស្រាល ការ​រីករាយ ការ​រីករាយ​ខ្លាំង តម្រេក​ខ្លាំង​នៃ​ចិត្ត សេចក្តី​ប្រាថ្នា ការ​ជ្រុលជ្រប់ កា​រងល់​ងប់ ការ​ពាក់ព័ន្ធ ការ​រួបរឹត ការ​ជាប់​ចំពាក់ ការ​លិច​ចុះ ធម្មជាតិ​នាំ​សត្វ​ឲ្យ​កើត​ក្នុង​ភព មាយា ធម្មជាតិ​បង្កើត​សត្វ ធម្មជាតិ​ឲ្យ​សត្វ​ប្រកបដោយ​ទុក្ខ ធម្មជាតិ​ចាក់ស្រែះ​សត្វ​ទុក បណ្តាញ ការ​បង្ហូរ ការផ្សាយ​ទៅកាន់​អា​រម្ម​ណ៍​ផ្សេងៗ ចំណង​ចង​សត្វ​ទុក ការផ្សាយ​ទៅ​ក្នុង​អារម្មណ៍ ធម្មជាតិ​ញ៉ាំង​សត្វ​ឲ្យ​ចំរើន ធម្មជាតិ​ជាគម្រប់​ពីរ ការ​តាំងចិត្ត​ទុក ធម្មជាតិ​នាំ​សត្វ​ទៅកាន់​ភព ធម្មជាតិ​ដូចជា​ព្រៃ ដូចជា​ព្រៃ​ញាតស្បាត ការ​មូល​មិត្ត សេចក្តី​ស្រឡាញ់ ការ​អាឡោះអាល័យ ផៅពង្ស​តទៅ ការប៉ុនប៉ង ការ​ប្រាថ្នា ភាព​នៃ​ចិត្ត​ប៉ុនប៉ង ការប៉ុនប៉ង​រូប ប៉ុនប៉ង​សំឡេង ប៉ុនប៉ង​ក្លិន ប៉ុនប៉ង​រស ប៉ុនប៉ង​ផ្សព្វ ប៉ុនប៉ង​លាភ ប៉ុនប៉ង​ទ្រព្យ ប៉ុនប៉ង​បុត្រ ប៉ុនប៉ង​ជីវិត
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637646512085354991
ទៅកាន់ទំព័រ៖