ព្រះត្រៃបិដក ភាគ ៧៩

ធម្មជាតិ​ឆ្លេឆ្លា ឆ្លេឆ្លា​ជ្រុល ឆ្លេឆ្លា​ខ្លាំង សេចក្តី​ឆ្លេឆ្លា អាការ​ឆ្លេឆ្លា ភាព​នៃ​ចិត្ត​ឆ្លេឆ្លា ការ​រុល​ត្បុល អាការ​រុល​ត្បុល ភាព​នៃ​ចិត្ត​រុល​ត្បុល ការ​ញាប់ញ័រ ការ​ចង​បាន​ឲ្យ​សម្រេចប្រយោជន៍ ការ​ត្រេកអរ​ខុសគន្លងធម៌ ការ​លោភ​ហួសកំណត់ ការ​ត្រេកត្រអាល ការ​ចង់បាន​មិនឈប់ ការ​ប្រាថ្នា សេចក្តី​ស្រឡាញ់ ការ​ប្រាថ្នា​ព្រម ប្រាថ្នា​ក្នុង​កាម ប្រាថ្នា​ក្នុង​ភព ប្រាថ្នា​ប្រាសចាក​ភព ប្រាថ្នា​ក្នុង​រូបភព ប្រាថ្នា​ក្នុង​អរូបភព ប្រាថ្នា​ក្នុង​និរោធ ប្រាថ្នា​រូប ប្រាថ្នា​សំឡេង ប្រាថ្នា​ក្លិន ប្រាថ្នា​រស ប្រាថ្នា​ផ្សព្វ ប្រាថ្នា​ធម៌ កិលេស​ដូចជា​ជំនន់ គ្រឿង​ប្រកប គ្រឿង​ចងក្រង គ្រឿង​ប្រកាន់​មាំ គ្រឿង​រារាំង​ទួទៅ គ្រឿង​រារាំង​មិន​សល់ គ្រឿង​បិទបាំង គ្រឿង​ចង គ្រឿង​សៅហ្មង​ខ្លាំង គ្រឿង​ដេកចាំ គ្រឿង​ស្ទាក់ ដំណើរ តណ្ហា​ដូចជា​វល្លិ ប្រា​ថ្នា​ផ្សេងៗ ឫសគល់​នៃ​ទុក្ខ ហេតុ​នៃ​ទុក្ខ ហេតុ​ជា​ដែន​កើត​នៃ​ទុក្ខ អន្ទាក់​នៃ​មារ នុយ​នៃ​មារ អារម្មណ៍​នៃ​មារ ស្ទឹង​គឺ​តណ្ហា បណ្តាញ​គឺ​តណ្ហា ខ្នោះ​គឺ​តណ្ហា សមុទ្រ​គឺ​តណ្ហា ការ​សំឡឹង​រំពៃ សេចក្តី​លោភ ជាអកុសល​មូល​ណា នេះ​ហៅថា​លោភៈ។ បណ្តា​អកុសលមូល​ទាំងនោះ ទោសៈ តើ​ដូចម្តេច។ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637646512282854544
ទៅកាន់ទំព័រ៖