ព្រះត្រៃបិដក ភាគ ៧៩
គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។បេ។ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ថាជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អាត្មាអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏គំនុំកើតឡើងក្នុងទីមិនគួរ ការគុំគួននៃចិត្ត ការគុំគួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធខ្លាំង ក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ទោសៈ។ បណ្តាអកុសលមូលទាំងនោះ មោហៈ តើដូចម្តេច។ ការមិនដឹងច្បាស់ក្នុងទុក្ខ មិនដឹងច្បាស់ក្នុងទុក្ខសមុទ័យ មិនដឹងច្បាស់ក្នុងទុក្ខនិរោធ មិនដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង
ID: 637646512498635753
ទៅកាន់ទំព័រ៖