ព្រះត្រៃបិដក ភាគ ៧៩
មិនដឹងច្បាស់ក្នុងពួកធម៌ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹងច្បាស់ ការមិនឃើញ ការមិនត្រាស់ដឹង ការមិនយល់ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានផ្ទៀងផ្ទាត់ ការមិនចុះចិត្តស៊ប់ ការមិនរំពឹងមើល ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់ស្ទាក់ស្ទើរ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរ គឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា មោហៈ។ នេះអកុសលហេតុ ៣។
[១៩២] បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ ខាងវិបាកនៃកុសលធម៌ផង ខាងកិរិយាអព្យាកតធម៌ផង នេះអព្យាកតហេតុ ៣។
[១៩៣] បណ្តាហេតុទាំងនោះ កាមាវចរហេតុ ៩ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ នេះកាមាវចរហេតុ ៩។ បណ្តាហេតុទាំងនោះ រូបាវចរហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះរូបាវចរហេតុ ៦។
ID: 637646512789729414
ទៅកាន់ទំព័រ៖