ព្រះត្រៃបិដក ភាគ ៧៩
បណ្តាហេតុទាំងនោះ អរូបាវចរហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះអរូបាវចរហេតុ ៦។
[១៩៤] បណ្តាហេតុទាំងនោះ អបរិយាបន្នហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះអបរិយាបន្នហេតុ ៦។ បណ្តាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ។ បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច។ សេចក្តីមិនប្រាថ្នាជាប់ ការមិនជាប់ចំពាក់ ភាពនៃចិត្តមិនជាប់ចំពាក់ សេចក្តីមិនត្រេកអរខ្លាំង ការមិនត្រេកអរ ភាពនៃចិត្តមិនត្រេកអរ ការមិនសំឡឹងរំពៃ សេចក្តីមិនលោភ ជាកុសលមូលណា នេះហៅថា អលោភៈ។ បណ្តាកុសលហេតុទាំងនោះ អទោសៈ តើដូចម្តេច។ សេចក្តីមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្ត។បេ។ ការមិនគុំកួន ការមិនបៀតបៀន ការមិនខឹង ជាកុសលមូលណា នេះហៅថា អទោសៈ។ បណ្តាកុសលហេតុទាំងនោះ អមោហៈ តើដូចម្តេច។ ការដឹងច្បាស់ក្នុងកងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទ័យ ដឹងច្បាស់ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងបញ្ញា ការដឹងច្បាស់
ID: 637646513022229518
ទៅកាន់ទំព័រ៖