ព្រះត្រៃបិដក ភាគ ៧៩

ការ​សន្សំ ការ​ប្រមូល ការពិចារណា​ធម៌ ការចំណាំ ការចំណាំ​ស្និទ្ធ ការចំណាំ​ចំពោះខ្លួន ភាពជា​បណ្ឌិត ការ​ឈ្លាសវៃ ប្រសប់ ប៉ិនប៉ៅ គិតគូរ ពិចារណា ប្រាជ្ញា​ដូច​ផែនដី ប្រាជ្ញា​ទម្លាយ​នូវ​កិលេស ធម្មជាតិ​សម្រាប់​ដឹកនាំ ការយល់ឃើញ​ច្បាស់ ដឹងខ្លួន​ច្បាស់ លាស់ ចាក់ធ្លុះ បញ្ញា ឥន្រ្ទិយ​គឺ​បញ្ញា កំឡាំង​គឺ​បញ្ញា គឿង​សស្រ្តា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា រស្មី​គឺ​បញ្ញា ប្រទីប​គឺ​បញ្ញា កែវ​គឺ​បញ្ញា ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ​ការពិចារណា​ធម៌ អង្គ​នៃ​មគ្គ មគ្គ​បរិ​យា​បន្នៈ​ណា មាន​សភាព​បែបនេះ នេះ​ហៅថា អមោហៈ។ នេះ​កុសល​ហេតុ ៣។ បណ្តា​ហេតុ​ទាំងនោះ អព្យាកត​ហេតុ ៣ តើ​ដូចម្តេច។ អលោភៈ អទោសៈ និង​អមោហៈ ខាង​វិបាក​នៃ​ពួក​កុសលធម៌ នេះ​អព្យាកត​ហេតុ ៣។ នេះ​អប​រិយា​បន្ន​ហេតុ ៦។

នេះ​ពួក​ធម៌​ជាហេតុ។


 [១៩៥] ពួក​ធម៌​មិនមែន​ហេតុ តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​ហេតុ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637646513281135742
ទៅកាន់ទំព័រ៖