ព្រះត្រៃបិដក ភាគ ៧៩

 [១៩៦] ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​ធម៌​ទាំងនោះ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ។ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ។
 [១៩៧] ពួក​ធម៌​ប្រកបដោយ​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​ហេតុ។ ពួក​ធម៌​ប្រាសចាក​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ប្រាសចាក​ហេតុ។
 [១៩៨] ពួក​ធម៌​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង តើ​ដូចម្តេច។ លោភៈ​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ដោយ​មោហៈ ឯមោហៈ​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ដោយ​លោភៈ ទោសៈ​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ដោយ​មោហៈ ឯមោហៈ​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637646513548166988
ទៅកាន់ទំព័រ៖