ព្រះត្រៃបិដក ភាគ ៧៩

ដោយ​ទោសៈ អលោភៈ អទោសៈ និង​អមោហៈ ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទាំងនោះ​ផង ទៅវិញទៅមក នេះ​ពួក​ធម៌​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​ធម៌​ទាំងនោះ រៀ​រតែ​ធម៌​ទាំងនោះ​ចេញ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ។
 [១៩៩] ពួក​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង តើ​ដូចម្តេច។ លោភៈ​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​មោហៈ ឯមោហៈ​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​លោភៈ ទោសៈ​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​មោហៈ ឯមោហៈ​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ដោយ​ទោសៈ អលោភៈ អទោសៈ អមោហៈ ជាហេតុ​ផង ប្រកបដោយ​ហេតុ​ទាំងនោះ​ផង ទៅវិញទៅមក នេះ​ពួក​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637646513771916986
ទៅកាន់ទំព័រ៖