ព្រះត្រៃបិដក ភាគ ៧៩
ពួកធម៌មិនមានបច្ច័យតាក់តែង តើដូចម្តេច។ ធម៌ណា មិនមានបច្ច័យ ធម៌នោះឯង ជាធម៌មិនមានបច្ច័យតាក់តែង។
[២០៣] ពួកធម៌ប្រកបដោយការឃើញ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ ប្រកបដោយការឃើញ។ ពួកធម៌មិនប្រកបដោយការឃើញ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងអសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយការឃើញ។
[២០៤] ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់។ ពួកធម៌មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងអសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយការប៉ះពាល់។
[២០៥] ពួកធម៌មានរូប តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យនូវមហាភូតរូបទាំង ៤ នេះពួកធម៌មានរូប។ ពួកធម៌មិនមានរូប តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ
ID: 637646524392541923
ទៅកាន់ទំព័រ៖