ព្រះត្រៃបិដក ភាគ ៧៩
និងអសង្ខតធាតុ នេះពួកធម៌មិនមានរូប។
[២០៦] ពួកធម៌ជាលោកិយ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាលោកិយ។ ពួកធម៌ជាលោកុត្តរ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលដែលកើតអំពីមគ្គផង អសង្ខតធាតុផង នេះពួកធម៌ជាលោកុត្តរ។
[២០៧] ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគួរដឹងច្បាស់ដោយវិញ្ញាណ នីមួយ តើដូចម្តេច។ ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែន បុគ្គលដឹងដោយសោតវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ
ID: 637646525168323303
ទៅកាន់ទំព័រ៖