ព្រះត្រៃបិដក ភាគ ៧៩

មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​កាយវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​សោតវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ឃានវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ឃានវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង ដោយ​សោតវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​សោតវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​សោតវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​សោតវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​កាយវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​កាយវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​សោតវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​សោតវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ចក្ខុវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​សោតវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ឃានវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ឃានវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ឃានវិញ្ញាណ
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637646525363948371
ទៅកាន់ទំព័រ៖