ព្រះត្រៃបិដក ភាគ ៧៩
ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយសោតវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយ ឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ នេះពួកធម៌ដែលគួរដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគួរដឹងច្បាស់ដោយវិញ្ញាណនីមួយ។
[២០៨] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ យ៉ាង គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។
ID: 637646525824729454
ទៅកាន់ទំព័រ៖