ព្រះត្រៃបិដក ភាគ ៧៩

 [២០៩] បណ្តា​អាសវៈ​ទាំងនោះ កាមាសវៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា​ក្នុង​កាម តម្រេក​ក្នុង​កាម ការ​រីករាយ​ក្នុង​កាម ការ​អន្ទះសា​ក្នុង​កាម សេចក្តី​ស្រឡាញ់​ក្នុង​កាម ការ​រោលរាល​ក្នុង​កាម ការ​ជ្រប់​នៅក្នុង​កាម ការ​ងប់​ចិត្ត​ក្នុង​កាម ណា ចំពោះ​កាម​ទាំងឡាយ នេះ​ហៅថា កាមាសវៈ។
 [២១០] បណ្តា​អាសវៈ​ទាំងនោះ ភវាសវៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា​ក្នុង​ភព តម្រេក​ក្នុង​ភព ការ​រីករាយ​ក្នុង​ភព ការ​អន្ទះសា​ក្នុង​ភព សេចក្តី​ស្រឡាញ់​ក្នុង​ភព ការ​រោលរាល​ក្នុង​ភព ការ​ជ្រប់​នៅក្នុង​ភព ការ​ងប់​ចិត្ត​ក្នុង​ភព ណា ចំពោះ​ភព​ទាំងឡាយ នេះ​ហៅថា ភវាសវៈ។
 [២១១] បណ្តា​អាសវៈ​ទាំងនោះ ទិដ្ឋាសវៈ តើ​ដូចម្តេច។ ការយល់ឃើញ​ថា​លោក​ទៀង​ខ្លះ ថា​លោក​មិន​ទៀង​ខ្លះ ថា​លោកមា​នទី​បំផុត​ខ្លះ ថា​លោក​មិន​មាន​ទីបំផុត​ខ្លះ ថា​ជីវិត​នោះ គឺ​សរីរៈ​នោះ​ខ្លះ ថា​ជីវិត​ដទៃ សរីរៈ​ដទៃ​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637646526070823266
ទៅកាន់ទំព័រ៖