ព្រះត្រៃបិដក ភាគ ៧៩

 [២១៣] ពួក​ធម៌​មិនមែន​ជា​អាសវៈ តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​ជា​អាសវៈ។
 [២១៤] ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តើ​ដូចម្តេច។ ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។
 [២១៥] ពួក​ធម៌​ប្រកបដោយ​អាសវៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​អាសវៈ។ ពួក​ធម៌​ប្រាសចាក​អាសវៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ប្រាសចាក​អាសវៈ។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637646526600041917
ទៅកាន់ទំព័រ៖