ព្រះត្រៃបិដក ភាគ ៧៩

 [២១៦] ពួក​ធម៌​ជា​អាសវៈ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង តើ​ដូចម្តេច។ អាសវៈ​ទាំងនោះ​ឯង ជា​អាសវៈ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ។
 [២១៧] ពួក​ធម៌​ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង តើ​ដូចម្តេច។ កាមាសវៈ ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ដោយ​អវិ​ជា្ជ​សវៈ អវិជ្ជា​សវៈ ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ដោយ​កាមាសវៈ ភវាសវៈ ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ដោយ​អវិជ្ជា​សវៈ អវិជ្ជា​សវៈ ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ដោយ​ភវាសវៈ ទិដ្ឋាសវៈ ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ដោយ​អវិជ្ជា​សវៈ អវិជ្ជា​សវៈ ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង ដោយ​ទិដ្ឋាសវៈ
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637646526837229998
ទៅកាន់ទំព័រ៖